ភ្នំពេញ៖ នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ ឯកឧត្តម Nguyen Minh Vu ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងជំនួបនារសៀលនេះ ធ្វើឡើងដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ពង្រឹងលើកិច្ចសហប្រតិបត្តិការលើវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងស្មារតីនៃទំនាក់ទំនងល្អ អ្នកជិតខាងល្អ សាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ ៕


















