ខេត្តស្វាយរៀង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ខេត្តស្វាយរៀង

 #ព័ត៌មានជាតិ


លោកវរសេនីយ៍ឯក កែន រិទ្ធី ត្រូវបានតែងតាំងជាអធិការនគរបាលស្រុកស្វាយជ្រំ ជំនួសលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ

ខេត្តស្វាយរៀង៖ យោងតាមការរៀបចំ និងផ្លាស់ប្តូរភារកិច្ចក្នុងក្របខ័ណ្ឌកងកម្លាំងនគរបាលជាតិ លោកវរសេនីយ៍ឯក កែន រិទ្ធី ត្រូវបានថ្នាក់ដឹកនាំសម្រេចតែងតាំងឱ្យកាន់មុខតំណែងជាអធិការនគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជំនួសលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់មុខតំណែងជាអធិការនគរបាលក្រុងស្វាយរៀង។

ការផ្លាស់ប្តូរមុខតំណែងនេះ គឺជាការពង្រឹងប្រសិទ្ធភាពការងារ និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ និងទិសដៅរបស់រាជរដ្ឋាភិបាល និងអគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងស្ថាប័នពាក់ព័ន្ធក្នុងស្រុកស្វាយជ្រំ សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកវរសេនីយ៍ឯក កែន រិទ្ធី ដែលបានមកកាន់មុខតំណែងថ្មីជាអធិការនគរបាលស្រុកស្វាយជ្រំ។ ជាមួយគ្នានេះដែរ សាធារណជនក៏បានសម្តែងនូវក្តីសង្ឃឹមថា លោកអធិការថ្មី នឹងបន្តដឹកនាំអង្គភាពប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាពផ្ទៃក្នុង និងខិតខំបំពេញភារកិច្ចការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។



















ទន្ទឹមនឹងនេះ ក៏សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះលោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ ដែលបានបំពេញភារកិច្ចជាអធិការនគរបាលស្រុកស្វាយជ្រំកន្លងមក ដោយបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍអង្គភាព រហូតទទួលបានការគាំទ្រ និងទំនុកចិត្តពីប្រជាពលរដ្ឋ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សូមគោរពជូនពរលោកវរសេនីយ៍ឯក កែន រិទ្ធី សូមទទួលបាននូវសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណភ្លឺថ្លា និងជោគជ័យគ្រប់ភារកិច្ចក្នុងការដឹកនាំអង្គភាពនគរបាលស្រុកស្វាយជ្រំ ឱ្យកាន់តែរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕


#អត្ថបទដោយ(.P C T.)


សូមទំនាក់ទំនងផ្សាយពាណិជ្ជកម្មតាមរយៈទូរសព្ទលេខ។

0967775536

012278721

Post a Comment (0)
Previous Post Next Post