អធិការក្រុងស្វាយរៀង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អធិការក្រុងស្វាយរៀង

 #ព័ត៌មានជាតិ/


#លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមបើក និងបិទសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង

ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក នៅសាលប្រជុំអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានរៀបចំពិធីបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ នៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ សារ៉េត អគ្គនាយករង អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ ព្រមទាំងប្រតិភូអមដំណើរ។

ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកងកម្លាំងចូលរួមសហការជាមួយក្រុមការងារសវនកម្មផ្ទៃក្នុង ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់អនុសាសន៍លើការអនុវត្តការងារជំនាញ ការគ្រប់គ្រងរដ្ឋបាល ហិរញ្ញវត្ថុ និងការបំពេញតួនាទីភារកិច្ចរបស់អង្គភាព ស្របតាមបទប្បញ្ញត្តិ និងគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។



















សវនកម្មផ្ទៃក្នុងនេះ មានគោលបំណងពង្រឹងប្រសិទ្ធភាពការងារ តម្លាភាព គណនេយ្យភាព និងលើកកម្ពស់គុណភាពនៃការគ្រប់គ្រងអង្គភាព ឱ្យកាន់តែមានប្រសិទ្ធភាព និងស្របតាមនីតិវិធីជាធរមាន។

បន្ទាប់ពីដំណើរការសវនកម្មរួច ពិធីបិទសវនកម្មផ្ទៃក្នុង ត្រូវបានប្រារព្ធធ្វើឡើងនៅវេលាម៉ោង ១១:៣០នាទីថ្ងៃដដែល ដោយមានការលើកឡើងពីលទ្ធផលនៃការពិនិត្យ និងផ្តល់អនុសាសន៍មួយចំនួនសម្រាប់អង្គភាពយកទៅអនុវត្តបន្ត ដើម្បីលើកកម្ពស់គុណភាពការងារ និងប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ។

សមាសភាពចូលរួមរួមមាន លោកអធិការនគរបាលក្រុង លោកអធិការរងនគរបាលក្រុង លោក លោកស្រី នាយ-នាយរងផ្នែក លោក លោកស្រី នាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលក្រោមឱវាទ សរុបចំនួន ៣៥នាក់ ក្នុងនោះស្រី ០៩នាក់។៕

Post a Comment (0)
Previous Post Next Post