លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បាននាំយកថវិកា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកជំទាវ អុិច ស្រីស្រស់ ព្រមទាំង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង យកទៅទិញគ្រឿងបរិភោគបរិភោគ។
ក្រុងស្វាយរៀង÷នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បាននាំយកថវិកា លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកជំទាវ អុិច ស្រីស្រស់ ព្រមទាំង ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង យកទៅទិញគ្រឿងបរិភោគ(មានបន្លែ,ត្រីងៀត និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ)និងមានការចូលរួមឧបត្ថម្ភពី លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជនខេត្ត,លោកគ្រូនាយកសាលាវិទ្យាល័យស្វាយរៀង,លោកអភិបាលនៃគណៈអភិបាលក្រុងស្វាយរៀង ព្រមទាំងវត្តស្វាយជ្រំ តាមរយៈ លោកអធិការនគរបាលក្រុង ឧបត្ថម្ភគ្រឿងឧបភោគបរិភោគប្រចាំថ្ងៃជូនដល់ លោកវរសេនីយ៍ទោ រ៉ន សារិទ្ធ ជំនួយការឯកឧត្តម មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពដែលឈរជើងនៅសមរភូមិមុខទិសជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីហូបប្រចាំថ្ងៃ និងថវិកាសម្រាប់ធ្វើដំណើរតាមផ្លូវចំនួន ៦០០,០០០រៀលទៀត ។













