អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

 ភ្នំពេញ៖ ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានអញ្ជើញ​ដឹកនាំ​​កិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និ​ងលើកទិសដៅ​ការងារ​បន្ត របស់អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាកីឡា​ក្រសួង​មហាផ្ទៃ 


































































កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគារមជ្ឈមណ្ឌលអភិវឌ្ឍធនធានកីឡាជាតិកម្ពុជា ស្ថិតនៅសាលាបឋមសិក្សាចៅពញាហុក សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឯកឧត្ដមអគ្គលេខាធិការរង លោក លោកស្រីប្រធានអង្គភាព លោក-លោកស្រីអនុប្រធានអង្គភាព លោក លោកស្រី ជាប្រតិភូ-ប្រតិភូរង លោកនាយការិយាល័យនិង ជំនួយការ ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធានអង្គភាពទាំងអស់៕

Post a Comment (0)
Previous Post Next Post