រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យមន្រ្តីសុខាភិបាលរំលឹកដល់សហភាតរៈ ដែលកំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យមន្រ្តីសុខាភិបាលរំលឹកដល់សហភាតរៈ ដែលកំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ២រោច ខែ ភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣.២៤២នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេចនូវភាពចាំបាច់នៃការទទួលខុសត្រូវខ្ពស់របស់សេវាឯកជន ដើម្បីធ្វើជាដៃគូរជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលជូនប្រជាជន និងសំដៅទៅលើការបង្កើនភាពទាក់ទាញរបស់សេវាសុខភាពរបស់កម្ពុជា។

ជាកិច្ចបន្ត ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានបន្តលើកយកចំនុចគន្លឺះ២បន្ថែមទៀត នៅក្នុងចំនុចគន្លឹះទាំង៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាពសកម្ម (a leader needs to be in action)។ ចំណុចគន្លឹះបន្ថែមទាំង២ រួមមាន៖ (១). អ្នកដឹកនាំជាអ្នកមានទំនាក់ទំនងយ៉ាងល្អ(good communicator), (២). អ្នកដឹកនាំត្រូវជា អ្នកចរចារ/អ្នកសម្របសម្រួលយ៉ាងល្អ (good negotiator) ដែលជាអ្នកមានសមត្ថភាពសម្របសម្រួលក្នុងក្របខណ្ឌត្រឹមត្រូវ និងប្រកបដោយជំហរច្បាស់លាស់ ក្នុងការចរចារ ដើម្បីផលប្រយោជន៍របស់វិស័យ អង្គភាព ឬប្រជាជន។ 

ក្រៅពីចំនុចគន្លឺះលើភាពជាអ្នកដឹកនាំទាំងពីរខាងលើនេះ ឯកឧត្តមសាស្រ្តាចារ្យបានបន្តរលើកយកទ្រឺស្តីនៃការយល់ដឹងរបស់មនុស្សតាមលទ្ធិសំភារៈនិយមវិចារវិទ្យា ដោយធ្វើការបង្ហាញពី (១). សកម្មភាពរបស់មនុស្សក្នុងការកែប្រែសង្គម និងធម្មជាតិដែលបណ្តាលអោយមានវិវិត្តន៍នៃការយល់ដឹង និង (២). ទ្រឹស្តីដែលថាចំណេះដឹងរបស់មនុស្សជាតិគ្មានដែនកំណត់ ដែលនេះជាមូលដ្ឋានឱ្យមនុស្សលោក បន្តរកឃើញនូវការរបកឃើញថ្មីៗ ដើម្បីបម្រើផលប្រយោជន៍ឱ្យមនុស្សលោក។

ជាចុងបញ្ចប់ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះមានបទបង្ហាញចំនួន២ផ្តោតលើការកាត់បន្ថយការឆ្លងរោគ គឺបទបង្ហាញមកពីមន្ទីរពេទ្យបង្អែកពញាឮ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល និងមកពីមន្ទីរពេទ្យបង្អែកបាទី នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ៕






















Post a Comment (0)
Previous Post Next Post