#ឯកឧត្តម ខូវ ឆាយ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកា ២០លានរៀលរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកីឡាករ អ៊ួច ធារិទ្ធ កំពុងសម្រាកព្យាបាល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

#ឯកឧត្តម ខូវ ឆាយ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិកា ២០លានរៀលរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកីឡាករ អ៊ួច ធារិទ្ធ កំពុងសម្រាកព្យាបាល

 រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមជាមួយអ្នកនាង សេង ម៉ូលីនី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២០លានរៀល របស់

#សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កីឡាករ អ៊ួច ធារិទ្ធ ដើម្បីជួយសម្រួលដល់ជីវភាព និងការសម្រាកព្យាបាលជំងឺ។

យោងតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ កីឡាករ អ៊ួច ធារិទ្ធ កំពុងសម្រាកព្យាបាលបន្ទាប់ពីបានធ្វើការវះកាត់ឈាមកកក្នុងខួរក្បាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ពេទ្យលោកសង្ឃ) ដោយស្ថានភាពសុខភាពកំពុងទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជាបន្តបន្ទាប់។

ក្នុងឱកាសនោះ ឯកឧត្តម ខូវ ឆាយ ក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយបានជូនពរកីឡាករ អ៊ួច ធារិទ្ធ ឲ្យឆាប់ជាសះស្បើយពីជំងឺ មានសុខភាពរឹងមាំឡើងវិញ និងអាចវិលត្រឡប់ចូលរួមបន្តអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ឲ្យកាន់តែរីកចម្រើនទៅមុខទៀត។

ជាការឆ្លើយតប កីឡាករ អ៊ួច ធារិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កីឡាករ កីឡាការិនីគ្រប់រូប ជាពិសេសក្នុងគ្រាលំបាក។ ទន្ទឹមនឹងនេះ កីឡាកររូបនេះក៏បានគោរពជូនពរសម្ដេចទាំងទ្វេ សូមមានសុខភាពល្អ កម្លាំងមាំមួន និងគង់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋ និងកូនចៅគ្រប់ៗគ្នា ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់៕


#អត្ថបទដោយ pct





Post a Comment (0)
Previous Post Next Post