ឯកឧត្តមអភិបាលខេត្តលើកទឹកចិត្ត កងកម្លាំងទាំង៣ឱ្យបង្កើនសាមគ្គីភាពមន្ថែម ដើម្បីរួមគ្នាការការសន្តិសុខជាតិទាំងមូល
កំពុងទាញយកប្រកាសពី នាគរាជ ចតុមុខ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

ឯកឧត្តមអភិបាលខេត្តលើកទឹកចិត្ត កងកម្លាំងទាំង៣ឱ្យបង្កើនសាមគ្គីភាពមន្ថែម ដើម្បីរួមគ្នាការការសន្តិសុខជាតិទាំងមូល

 -ឯកឧត្តមអភិបាលខេត្តលើកទឹកចិត្ត

កងកម្លាំងទាំង៣ឱ្យបង្កើនសាមគ្គីភាពមន្ថែម ដើម្បីរួមគ្នាការការសន្តិសុខជាតិទាំងមូល



       ខេត្តស្ទឹងត្រែង-ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ចាត់ទុកស្មារតីលះបង់និងការទទួលខុស
ត្រូវខ្ពស់របស់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងមន្ត្រីពន្ធធានាគារខេត្តផង ជាការបំពេញភារកិច្ចយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់    សាធារណៈជូនបងប្អូនប្រជាពលរដ្ឋហើយបន្តរួមគ្នាបង្កើនសាមគ្គីភាពមន្ថែមទៀត ដើម្បីសន្តិសុខជាតិទាំងមូល។
      

ក្នុងពិធីសំណេះសំណាលនិងជួនអំណោយជាស្បៀងនិងថវិកា របស់រាជរដ្ឋភិបាល ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីពន្ធធានាគារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅខេត្តស្ទឹងត្រែង ថ្ងៃទី៧តុលា ឆ្នាំ២០២៦ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តមានប្រសាសន៍ថា កងកម្លាំងយើង ត្រូវបង្កើនសាមគ្គីភាពគ្នាឱ្យកាន់តែរឹងម៉ាំបន្ថែមទៀតដើម្បីថែរក្សាសន្តិសុខសាធារណៈឱ្យមាននិរន្តរភាពធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពសម្បូរសប្បាយប្រសើរឡើងថែមទៀត។
      

ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខយ៉ាងកក់ក្តៅបំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ជូនចំពោះកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីពន្ធនាគារទាំងអស់ដែលតែងតែលះបង់កម្លាំងកាយកម្លាំងចិត្តដើម្បីជាតិមាតុភូមិនិងប្រជាជន។
      

លោកឧត្តមសេនីយត្រី តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តចាត់ទុកថា នេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៍ដូចជាថ្នាក់ដឹកនាំក្នុងខេត្តក្នុងឱកាសថ្ងៃ ឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌផង  ហើយកងកម្លាំងទាំងអស់សម្តែងការពេញចិត្ត ចំពោះការគិតគូដ៍តម្លៃមិនអាចកាត់ថ្លៃបាននេះ ។
     

សូមបញ្ជាក់ថា អំណោយដ៍ថ្លៃថ្លានេះពិតជាបានជួយសម្រាលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសកងកម្លាំងប្រដាប់អាវុធដែលចូលនិវត្តមានជីវភាពខ្វះខាតទទួលបានស្បៀងអាហារនិងថវិកា នេះទៅបានជាកម្លាំងចលករមួយបន្ថែមក្នុងការបន្តដំណើរទៅមុខទៀតដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
       ដោយ÷ កុល សារត្ន័ សហការីរស្មីញូស៍ ប្រចាំខេត្តស្ទឹងត្រែង។






Post a Comment (0)
Previous Post Next Post