ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានគាំទ្របទឈប់បាញ់ និងបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ័នដល់កម្ពុជា
កំពុងទាញយកប្រកាសពី នាគរាជ ចតុមុខ...
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន ភីសុីធី www.pcttvonline.com.kh ស្ថិតនៅក្នុងភូមិ១៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។លេខទំនាក់ទំនង 012278721
គេហទំព័រ (www.pcttvonline.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

កំពុងផ្ទុកទិន្នន័យរូបភាព ១...

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានគាំទ្របទឈប់បាញ់ និងបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ័នដល់កម្ពុជា


ភ្នំពេញ៖
នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីលាងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូខេត្តហឺណាននៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម ចឹង ហៃយ៉ាង (ZHENG Haiyang) អភិបាលរងខេត្តហឺណាន នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ក្នុងពិធីទទួលស្វាគមន៍នោះក៏មានការអញ្ជើញចូលរួមពីលោក ចាន់ ដេវីដ នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាច្រើនរូប។

ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចពីចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលមានការរីកលូតលាស់លើគ្រប់វិស័យអស់រយៈពេល ៦៧ឆ្នាំកន្លងមកហើយ។ 

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចឡើងពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងទៅនេះ ដែលបានបង្ហាញពីការរឹតចំណងមិត្តភាពដែកថែប និងពង្រីកសាមគ្គីភាព កម្ពុជា-ចិន ឱ្យកាន់តែរឹងមាំបន្ថែមទៀត សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ក្នុងឆ្នាំ២០២៥នេះ។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានគាំទ្របទឈប់បាញ់ និងបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានយ័នដល់កម្ពុជា ដើម្បីជួយស្ដារឡើងវិញនូវការខូចខាត និងជួយសម្រួលដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃផងដែរ។

ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើនជាមួយខេត្តហឺណាន ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំជំរុញកិច្ចសហប្រតិបត្តិការថ្មីលើវិស័យអធិការកិច្ច រវាងក្រសួងអធិការកិច្ច និងរដ្ឋបាលខេត្តហឺណាន ដើម្បីជាប្រយោជន៍ក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយតម្លាភាព ភាពជឿជាក់ និងអភិបាលកិច្ចល្អរវាងប្រទេសទាំងពីរ ៕
























Post a Comment (0)
Previous Post Next Post